ដើមព្នៅ
Appearance
បុរាណបានឱ្យដាំដើមព្នៅនៅក្បែរផ្ទះ ដើម្បីការពារអមនុស្ស ខ្មោច បិសាច និងជាសិរីមង្គលក្នុងភូមិស្ថាន។ ដើមព្នៅក៏ជាឧសថបុរាណដ៏ពូកែផងដែរ។ ផ្កាព្នៅមានពណ៌សបរិសុទ្ធស្អាត ឬមានពណ៌សលាយពណ៌បៃតង និងមានក្លិនក្រអបគួរឱ្យចង់ស្រស់ស្រូប ផ្ការបស់វានៅចន្លោះស្លឹក និងចុងមែក វាជារុក្ខជាតិចូលចិត្តពន្លឺ និងធន់និងអាកាសធាតុ ព្រមទាំងអាចដាំដុះនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។ ស្លឹកព្នៅមួយទង់មានស្លឹកចំនួន ៣ស្លឹក តំណាំងឱ្យត្រីវេទម្កុដពេជ្រ តំណាងឱ្យអាទិទេព៣អង្គគឺ ព្រះវិស្ណុ ព្រះព្រហ្ម និងព្រះឥសូរ ឬសិវៈ ដែលអាទិទេពទាំងបីអង្គពង្រួមចូលគ្នាក្នុងទងតែមួយ មិនបែកគ្នាបង្ហាញពីភាពសាមគ្គីនៃអនុភាពសិរីមង្គល ឈ្នះអស់មារសត្រូវ[១]។
ឯកសារយោង
[កែប្រែ]- ↑ www.sbu.edu.kh