កិលេស
ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
ព្រះធម៌ |
វិបស្សនាធុរៈ |
ព្រះអភិធម្ម |
កិលេស១០
[កែប្រែ]ក្នុងព្រះពុទ្ធសាសនា កិលេសមានន័យថា ការធ្វើឲ្យក្រខ្វក់ ការឈឺចាប់ ឬថ្នាំបំពុល ។ តាមគម្ពីរចាស់ៗ ពាក្យថា កិលេស ជាទូទៅសំដៅយកចេតសិក ដែលធ្វើឲ្យងងឹតដល់
ចិត្ត ហើយបង្ហាញរូបរាងរបស់វាជាអកុសលកម្ម ។ កិលេស, ជាពិសេសពិសពុលទាំង៣គឺ លោភៈ ទោសៈ និងមោហៈ, ជាឬសគល់នៃវដ្តសង្សារ ការកើតស្លាប់ឥតឈប់ឈរ ។ កិលេសរមែងកើតឡើងជាមួយនឹងតណ្ហា ដែលធ្វើឲ្យក្រខ្វក់ដល់កាយកម្មនិងមនោ កម្ម ។ តាមគម្ពីរព្រះអភិធម្ម កិលេសចែកចេញជា១០យ៉ាង កិលេស៣ខាងដើម លោភៈ
ទោសៈ និងមោហៈ ជាប្រភពនៃសេចក្តីទុក្ខទាំងពួង ។ គេត្រូវតែផ្តាច់ឫសរបស់វាចេញ ឲ្យអស់អំពីសន្តានចិត្ត ដើម្បីគេរស់នៅបានប្រកបដោយសេចក្តីសុខ ។
កិលេស១០យ៉ាងនោះគឺៈ
- ១- លោភោ សភាពធ្វើចិត្តឲ្យជាប់ជំពាក់ នៅក្នុងអារម្មណ៍ ។
- ២- ទោសោ សភាពធ្វើចិត្តឲ្យប្រទុស្ត ក្នុងអារម្មណ៍ ។
- ៣- មោហោ សភាពធ្វើចិត្តឲ្យវង្វេង ក្នុងអារម្មណ៍ ។
- ៤- មានោ សភាពលើកខ្លួន ឬដាក់ខ្លួន ហួសការពិត ។
- ៥- ទិដ្ឋិ ធម្មជាតិធ្វើចិត្តឲ្យឃើញខុស ឬយល់ខុស ។
- ៦- វិចិកិច្ឆា ធម្មជាតិឲ្យសង្ស័យ ឬស្ទាក់ស្ទើរ ។
- ៧- ថីនំ ធម្មជាតិឲ្យចិត្តឲ្យរួញរា ឬធុញទ្រាន់ក្នុងកុសលផ្សេងៗ ។
- ៨- ឧទ្ធច្ចំ ធម្មជាតិធ្វើចិត្តឲ្យញាប់ញ័រ ឬឲ្យរាយមាយ ។
- ៩- អហិរិកំ ធម្មជាតិមិនខ្ពើមអំពើទុច្ចរិត ។
- ១០- អនោតប្បំ ធម្មជាតិមិនខ្លាច ឬមិនតក់ស្លុតនូវអំពើទុច្ចរិត ។
អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |