ឡុងដ៍
ទីក្រុងឡុងដ៍ ជាទីក្រុងរាជធានីរបស់ប្រទេសអង់គ្លេស និងចក្រភពអង់គ្លេស ហើយជាទីក្រុងមួយដ៏ធំនៅក្នុងសហភាពអឺរ៉ុប ។ ទីក្រុងនេះគឺជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំបំផុត នៅលើពិភពលោក ។ ទីក្រុងឡុងដ៍ គឺជា មជ្ឈមណ្ឌល ដ៏សំខាន់សម្រាប់ អាជីវកម្ម ជាប្រវត្តិសាស្រ្ត នយោបាយនិងវប្បធម៌ នៃពិភពលោក ។ ភាពជាអ្នកដឹកនាំ ហិរញ្ញវត្ថុ ការទំនាក់ទំនង នយោបាយ ការកំសាន្ត ម៉ូត និងសិល្បៈ ដែលជាអតីតរាជធានីនៃពិភពលោក ។ ទីក្រុងនេះត្រូវបានរីកលូតលាស់នៅក្នុងពិភពលោកចាប់ពីពេលកន្លងមកដល់បច្ចុប្បន្ននេះ ទីក្រុងនេះមានឥទ្ធិពលនៅទូទាំងពិភពលោក ។ ផលិតផលក្នុងស្រុកសរុបរបស់ទីក្រុងឡុងដ៍ ១៩,៥ភាគរយនៃប្រទេសអង់គ្លេស ។ ទីក្រុងឡុងដ៍មានប្រជាជនប្រហែល ៧,៥លាននាក់ (ក្នុងឆ្នាំ២០០៦) និងប្រមាណ១២-១៤លាននាក់ ប្រសិនបើសរុបទីក្រុងឡុងដ៍ និងតំបន់ជាយក្រុងទីក្រុងឡុងដ៍ ជាទីក្រុងដ៏ធំមួយ មានប្រជាជនចម្រុះជាតិសាសន៍នៅក្នុងលក្ខខណ្ឌនៃវប្បធម៌ សាសនា និងភាសា ដែលបានប៉ាន់ប្រមាណថាមានជាង ៣០០ភាសា ។ ទីក្រុងឡុងដ៍ គឺជាមជ្ឈមណ្ឌលនៅកម្រិតអន្ដរជាតិនិង ដំណើរទស្សនកិច្ចក្នុងទីក្រុងមួយនៃទ្វីបអឺរ៉ុប ។ ព្រលានយន្តហោះHeathrow ទីក្រុងឡុងដ៍ ធំជាងគេបំផុត ។