វិគីភីឌា:FAQ
សេចក្តីផ្តើម · ការណែនាំ · ស្នើសុំ · FAQ · សទ្ទានុក្រម · ជំនួយ · កែប្រែអត្ថបទ · របារឧបករណ៍កែប្រែ · របៀបប្រើប្រាស់វិគីភីឌា
សំណួរដែលសួរជារឿយៗ(FAQ)អំពីរបៀបកែប្រែទំព័រ
តើវិគីភីឌាខ្មែរជាអ្វី?វិគីភីឌាខ្មែរ គឺជាសព្វវចនានុក្រមជាភាសាខ្មែរដំបូងគេបង្អស់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បានដោយសេរី គ្រប់ពេលវេលា គ្រប់ទីកន្លែងនៅលើប្រព័ន្ធអ៊ិនធឺណេត ហើយត្រូវបានសរសេរឡើងដោយការសហការរួមគ្នានៃអ្នកអានទាំងអស់ រួមទាំងអ្នកផង។ អត្ថបទទាំងឡាយនៃវិគីភីឌាខ្មែរត្រូវបានកែលំអជាប្រចាំដោយការរួមចំណែកនៃមនុស្សជាច្រើន។ អ្នកអាចដឹងអំពីបំលាស់ប្តូរថ្មីៗជាទូទៅទាំងមូលនៅក្នុងវិគីភីឌាខ្មែរដោយចុចលើបំលាស់ប្តូរថ្មីៗ និងបំលាស់ប្តូរនៃទំព័រអត្ថបទនីមួយៗដោយចុចលើប្រវត្តិ នៃទំព័រអត្ថបទនោះ។ ស្វែងយល់បន្ថែមអំពីវិគីភីឌា តើវិគីភីឌាខ្មែរជារបស់អ្នកណា?វិគីភីឌាខ្មែរជារបស់កូនខ្មែរទាំងអស់គ្នា។ វាមិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។ តើវិគីភីឌាខ្មែរមានច្បាប់អ្វីខ្លះ?សូមចូលមើលច្បាប់របស់វិគីភីឌា តើហេតុអ្វីខ្ញុំចាំបាច់ចូលរួមចំណែកក្នុងវិគីភីឌាខ្មែរ?ការចូលរួមចំណែកក្នុងវិគីភីឌាខ្មែរ ផ្តល់នូវផលប្រយោជន៍ជាច្រើនដូចជា៖
តើខ្ញុំអាចចូលរួមចំណែកក្នុងវិគីភីឌាខ្មែរដោយវិធីណា?គោលបំណងសំខាន់របស់វិគីភីឌាខ្មែរគឺ ប្រមូលផ្តុំនូវរាល់ចំណេះដឹងរបស់មនុស្សជាតិ ជាពិសេសជនជាតិខ្មែរទាំងអស់បញ្ចូលទៅក្នុងសព្វវចនានុក្រមខ្មែរ ដែលអាចប្រើដោយសេរី គ្រប់ពេលវេលាគ្រប់ទីកន្លែងនៅលើប្រព័ន្ធអ៊ិនធឺណិត។ អ្នកអាចជួយវិគីភីឌាខ្មែរឲ្យសម្រេចគោលបំណងនេះ តាមរយៈការចូលរួមចំណែកដូចតទៅ៖
តើខ្ញុំអាចបង្កើតអត្ថបទថ្មីតាមវិធីណា?ដើម្បីបង្កើតអត្ថបទថ្មី៖
នៅពេលបង្កើតចំណងជើងអត្ថបទនិងសរសេរអត្ថបទ តើខ្ញុំគួរសរសេរជាប់គ្នា ឬគួរផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញ?តាមរយៈការស្រាវជ្រាវបានឲ្យដឹងថា ការសរសេរដោយផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញផ្តល់នូវគុណប្រយោជន៍ជាច្រើនដូចជា៖
ប្រសិនបើអ្នកសរសេរជាប់គ្នាដោយមិនបានផ្តាច់ពាក្យនីមួយៗដោយប្រើចន្លោះមើលមិនឃើញទេ កុំព្យូទ័រនឹងចាត់ទុកថាវាជាពាក្យតែមួយដែលពិបាកក្នុងការរាវរកតាមGoogle។ ឧទាហរណ៍អ្នកចង់បង្កើតចំណងជើងអត្ថបទមួយដែលមានឈ្មោះថា បុណ្យភ្ជុំបិណ្ឌ។ ក្នុងករណីនេះ អ្នកគួរសរសេរបុណ្យ ដំនកឃ្លាមើលមិនឃើញ ភ្ជុំបិណ្ឌ។ ប្រសិនបើអ្នកសរសេរបែបនេះ ចំពោះអ្នកប្រើប្រាស់ដទៃដែលទៀតចង់រកអត្ថបទដែលអ្នកបានបង្កើតតាមGoogle គេគ្រាន់តែបញ្ចូលពាក្យភ្ជុំបិណ្ឌ គេអាចរកឃើញអត្ថបទរបស់អ្នកដោយគ្មានបញ្ហា។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសរសេរដោយជាប់គ្នាដោយមិនបានផ្តាច់ពាក្យនីមួយៗដោយចន្លោះមើលមិនឃើញនោះទេ ដើម្បីឲ្យរកឃើញអត្ថបទរបស់អ្នក គេត្រូវបញ្ចូលពាក្យឲ្យត្រឹមត្រូវពេញលេញតាមការសរសេររបស់អ្នក។ ជាពិសេស ចំពោះពាក្យដែលវែងជាងនេះ រឹតតែពិបាករកថែមទៀត។ ជារួម រាល់ចំណងជើងអត្ថបទ និងអត្ថបទនានា អ្នកគួរតែសរសេរដោយផ្តាច់ពាក្យនីមួយៗដែលមានន័យខ្លឹមសារគ្រប់គ្រាន់ ដោយប្រើចន្លោះមើលមិនឃើញ។ តើហេតុអ្វីបានជាខ្ញុំរកអត្ថបទដែលខ្ញុំសរសេរហើយ មិនឃើញ?មូលហេតុដែលរកមិនឃើញ អាចមកពីអ្នកវាយចំណងជើងអត្ថបទខុស។ ជាពិសេសនៅក្នុងយូនីកូដខ្មែរ ការសរសេរដោយជាប់គ្នា ឬដោយដាច់គ្នាដោយដកឃ្លាមើលមិនឃើញ ជារបស់ពីរផ្សេងគ្នា ទោះបីយើងមើលទៅដូចគ្នាក៏ដោយ។ ដូច្នេះហើយប្រសិនបើអ្នកបង្កើតចំណងជើងអត្ថបទដោយសរសេរជាប់គ្នា ហើយនៅពេលរាវរក សរសេរដោយដាច់គ្នាប្រើចន្លោះមើលមិនឃើញ នោះអ្នកនឹងមិនអាចរកឃើញអត្ថបទរបស់អ្នកឡើយ។ ហេតុដូចម្តេចបានជាអត្ថបទរបស់ខ្ញុំត្រូវបានគេលុប?អត្ថបទរបស់អ្នកអាចត្រូវបានលុបដោយមូលហេតុចំនួន៖
ខ្ញុំប្រទះឃើញកំណែប្រែក្នុងបំណងបំផ្លាញ ឬ ខ្ញុំបានលុបដោយអចេតនា តើខ្ញុំត្រូវធ្វើដូចម្តេច?សូមជួយទាក់ទងផ្តល់ព័ត៌មានដល់អភិបាលវិគីភីឌាខ្មែរភ្លាម ដោយប្រាប់នូវឈ្មោះទំព័រ ឬចំណងជើងនៃអត្ថបទនោះ។ អភិបាលនឹងធ្វើការស្តារអត្ថបទ ឬទំព័រទាំងនោះឡើងវិញ។ តើទំព័រ និងអត្ថបទខុសគ្នាដូចម្តេចទៅ?ទំព័រ មានន័យទូលំទូលាយលក្ខណៈទូទៅជាងអត្ថបទ។ ទំព័ររួមមាន ទំព័រដើម ទំព័រពិភាក្សា ទំព័រចំណាត់ថ្នាក់ក្រុម ទំព័រអ្នកប្រើប្រាស់ជាដើម ។ល។ រីឯអត្ថបទ គឺសំដៅតែទៅលើទំព័រណាដែលមានផ្ទុកខ្លឹមសារនៃចំណងជើង គឺថាវាជាទំព័រដែលបកស្រាយនិយមន័យនៃពាក្យគន្លឹះណាមួយ។ ដូច្នេះអត្ថបទទាំងអស់ជាទំព័រ រីឯ ទំព័រទាំងអស់មិនមែនសុទ្ធតែជាអត្ថបទទេ។ តើខ្ញុំអាចប្តូរចំណងជើងអត្ថបទតាមវិធីណា?
តើខ្ញុំអាចប្តូរឈ្មោះគណនីរបស់ខ្ញុំតាមវិធីណា?
តើនរណាជាអ្នកសរសេរអត្ថបទ«ក»ក្នុងវិគីភីឌាខ្មែរ?សុទ្ធសឹងតែអត្ថបទទាំងអស់ត្រូវបានសរសេរឡើងដោយការចូលរួមពីមនុស្សជាច្រើន មិនមែនដោយមនុស្សតែម្នាក់នោះទេ។ ប្រសិនបើអ្នកចង់ដឹងអំពីអ្នកដែលចូលរួមសរសេរអត្ថបទណាមួយ សូមអ្នកចុចលើប្រវត្តិ នៃទំព័រនោះទៅ។
តើនរណាជាអ្នកទទួលខុសត្រូវនូវអត្ថបទដែលមាននៅក្នុងវិគីភីឌាខ្មែរ?គឺរូបអ្នកផ្ទាល់!!! តាមពិតទៅអ្នកក៏អាចកែសូម្បីតែទំព័រសំណួរជារឿយៗនេះ ឲ្យតែអ្នកយល់ថាល្អ ហើយចាំបាច់ត្រូវតែកែ។ វិគីភីឌាខ្មែរ កើតឡើងដោយការចូលរួមសហការគ្នានៃកូនខ្មែរទាំងអស់។ មនុស្សជាច្រើនបានចូលរូមចំណែកកសាងផ្នែកផ្សេងៗនៃវិគីភីឌាខ្មែរ ទៅតាមអ្វីៗដែលគេអាចធ្វើបាន ដោយរួមទាំងរូបអ្នកផង។ អ្វីដែលចាំបាច់នោះគឺ អ្នកត្រូវចេះអំពីរបៀបកែប្រែអត្ថបទ និងមានអត្ថបទល្អៗចង់ចែករំលែកគ្រាន់ជាប្រយោជន៍នៃកូនខ្មែរទាំងអស់គ្នា។ តើខ្ញុំពិតជាអាចកែប្រែអ្វីៗបានទាំងអស់នៅក្នុងវិគីភីឌាខ្មែរមែនទេ?មែន!!! អ្នកអាចកែប្រែបានលើទំព័រនានាសឹងតែទាំងអស់ លើកលែងតែទំព័រមួយចំនួនដែលត្រូវបានការពារ ហើយមានតែអភិបាលនៃវិគីភីឌាខ្មែរប៉ុណ្ណោះដែលអាចផ្លាស់ប្តូរបាន។ ទំព័រទាំងនោះរួមមានទំព័រដើមដែលត្រូវបានការពារជាអចិន្ត្រៃយ៍ និងទំព័រខ្លះមានការពារពាក់កណ្ដាល ដែលរារាំងមិនឱ្យជនអនាមិក រឺអ្នកប្រើប្រាស់ថ្មីកែបានទេ ក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញអត្ថបទ។ ទោះបីជាយ៉ាងណាក៏ដោយ ទំព័រភាគច្រើននៃវិគីភីឌាខ្មែរអាចកែដោយនរណាគេក៏បានគ្រប់ពេលវេលា ហើយការកែនោះនឹងអាចបង្ហាញឲ្យមើលឃើញបានភ្លាមៗ។ ប្រសិនបើនរណាគេក៏ដោយ ក៏អាចកែប្រែអ្វីៗបានទាំងអស់នៅក្នុងវិគីភីឌាខ្មែរមែននោះ តើវិគីភីឌាខ្មែរមានវិធានការទប់ស្កាត់ជនខិលខូច ដែលមានបំណងលុបបំផ្លាញអត្ថបទផ្សេងៗឬទេ?ប្រសិនបើមានជនខិលខូលដូចពោលខាងលើមែននោះ អភិបាលវិគីភីឌាខ្មែរនឹងហាមឃាត់ជននោះមិនឲ្យចូលក្នុងវិគីភីឌាខ្មែរជាលើកទី២ឡើយ ហើយអភិបាលអាចមានលទ្ធភាពស្តារឡើងវិញ នូវអត្ថបទដែលបានលុប ឬកែប្រែនោះដោយគ្មានបញ្ហាឡើយ។ តើហេតុអ្វីខ្ញុំត្រូវបានគេហាមឃាត់?មានមូលហេតុជាច្រើនចំពោះបញ្ហានេះ តែប្រសិនបើអ្នកយល់ថាអ្នកត្រូវបានហាមឃាត់ដោយកំហុសបច្ចេកទេសណាមួយនោះ សូមអ្នកសរសេរក្នុងទំព័រពិភាក្សានូវ {{unblock|ហេតុផល}}។ អភិបាលនឹងមកពិនិត្យមើល រួចដោះស្រាយ។ តើអភិបាលនៃវិគីភីឌាខ្មែរមានប៉ុន្មាននាក់ នរណាខ្លះ?អភិបាលនៃវិគីភីឌាខ្មែរបច្ចុប្បន្នមានទាំង១០នាក់គឺ៖
ប្រភព៖ ពិសេស:បញ្ជីឈ្មោះអ្នកប្រើប្រាស់ ខ្ញុំមានបំណងចង់ក្លាយជាអភិបាលវិគីភីឌាខ្មែរមួយរូបដែរ តើខ្ញុំត្រូវធ្វើដូចម្តេច?ដើម្បីក្លាយខ្លួនជាអភិបាលវិគីភីឌាខ្មែរ ជាដំបូងតម្រូវឲ្យអ្នកចូលរួមចំណែកយ៉ាងសកម្មក្នុងការសរសេរ និងកែអត្ថបទផ្សេងៗ កសាងនូវស្នាដៃរបស់អ្នកឲ្យបានច្រើន។ រួចហើយទើបធ្វើការស្នើសុំ ដោយសរសេរឈ្មោះរបស់់អ្នកក្នុង វិគីភីឌា:សុំជាអ្នកគ្រប់គ្រង។ បន្ទាប់មកអ្នកនឹងត្រូវបានបោះឆ្នោតសម្រេចដោយអភិបាលវិគីភីឌាខ្មែរបច្ចុប្បន្ន។ ប្រសិនបើមានការគាំទ្រអ្នកដោយសំឡេងភាគច្រើន នោះអ្នកនឹងក្លាយទៅជាអភិបាលវិគីភីឌាខ្មែរ។ នៅពេលខ្ញុំមានបញ្ហាផ្សេងៗទាក់ទងនឹងវិគីភីឌាខ្មែរ តើខ្ញុំអាចរកទាក់ទងនរណាបាន?អ្នកអាចទាក់ទងទៅសមាជិកដទៃទៀត ឬអភិបាលទាំង១០រូបខាងលើ។
|