ភាសាកម្មវិធី Lua
បរាទិស | Multi-paradigm: scripting, imperative (procedural, prototype-based object-oriented), functional |
---|---|
រចនាដោយ | Roberto Ierusalimschy Waldemar Celes Luiz Henrique de Figueiredo |
ចេញដំបូង | 1993 |
ផ្សាយថេរ | 5.2.3 / 7 ធ្នូ 2013 |
ក្បួនកំណត់ប្រភេទ | dynamic, strong, duck |
Implementation language | C |
ប.ក. | Cross-platform |
អាជ្ញាបណ្ណ | MIT License |
ស្ថានីយ៍បណ្ដាញ | lua.org |
Major implementations | |
Lua, LuaJIT, LLVM-Lua, Lua Alchemy | |
Dialects | |
Metalua, Idle, GSL Shell | |
Influenced by | |
C++, CLU, Modula, Scheme, SNOBOL | |
Influenced | |
Io, GameMonkey, Squirrel, Falcon, MiniD |
Lua (/ˈluːə/ LOO-ə, ពីភាសាប៉ទុយហកាល់: lua [ˈlu.(w)ɐ] មានន័យថា ព្រះចន្ទ[១]) គឺជាភាសាកម្មវិធីកូដបើកចំហមួយ។ គេបានយកភាសា Lua ទៅប្រើនៅក្នុងផ្នែកនានាបានយ៉ាងទូលំទូលាយ ដូចជានៅក្នុងវីដេអូហ្គេម World of Warcraft ។ ម្យ៉ាងវិញទៀតគេក៏អាចប្រើភាសា Lua នៅក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ iPhone ផងដែរ ដូចជាហ្គេម Angry Birds ជាដើម។ តាមការចាត់ថ្នាក់របស់ TIOBE Index នៅខែមិថុនា ឆ្នាំ២០១១ ភាសា Lua បានជាប់លេខ ១០ ក្នុងចំណោមភាសាដែលមានប្រជាប្រិយភាពនានា។
ប្រវត្តិ
[កែប្រែ]ភាសា Lua ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយ Roberto Ierusalimschy, Luiz Henrique de Figueiredo, និង Waldemar Celes ដែលពួកគេគឺជាសមាជិកនៃ Computer Graphics Technology Group (Tecgraf) នៅឯ Pontifical Catholic Unversity of Rio de Janeiro, ប្រទេសប្រស៊ីល។
មុខងារ
[កែប្រែ]Lua ត្រូវបានគេចាត់ជាភាសាពហុគំរូ (multi-paradigm) ដោយផ្ដល់សំណុំមុខងារតូចៗនានាដែលអាចពង្រីកសម្រាប់ការដោះស្រាយបញ្ហាទាំងឡាយជាជាងការផ្ដល់ភាពស្មុគស្មាញ ដែលតម្រូវសម្រាប់គំរូ (paradigm) តែមួយ។
កូដឧទាហរណ៍
[កែប្រែ]គេអាចសរសេរបង្ហាញ hello world តាមវិធីខាងក្រោម៖
print('Hello World!')
ដើម្បីសរសេរការពន្យល់ ឬមតិ គេត្រូវប្រើវិធីខាងក្រោម៖
-- A comment in Lua starts with a double-hyphen and runs to the end of the line.
--[[ Multi-line strings & comments
are adorned with double square brackets. ]]
--[=[ Comments like this can have other --[[comments]] nested. ]=]
គេអាចសរសេរអនុគមន៍គណនារកតម្លៃហ្វាក់តូរីយ៉ែលតាមឧទាហរណ៍ខាងក្រោម៖
function factorial(n)
local x = 1
for i = 2,n do
x = x * i
end
return x
end
សេចក្ដីយោង
[កែប្រែ]- ↑ "About Lua". Lua.org. Retrieved 2013-06-19.