ចតុកោណចារឹកក្នុងរង្វង់
Appearance
ក្នុងធរណីមាត្រ ចតុកោណចារឹកក្នុងរង្វង់ គឺជាចតុកោណដែលកំពូលនិមួយៗរបស់វាស្ថិតនៅលើរង្វង់តែមួយ។ ក្នុងចតុកោណចារឹកក្នុងរង្វង់ មុំឈមគ្នាជាមុំបំពេញ (មុំដែលមានផលបូកស្មើ ) ហើយមុំក្រៅនិមួយៗគឺស្មើនឹងមុំឈមខាងក្នុង។
- ក្រលាផ្ទៃនៃចតុកោណចារឹកក្នុងរង្វង់ត្រូវបានគណនាប្រើរូបមន្តប្រាម៉ាហ្គឹបតា ខណៈដែលគេស្គាល់ប្រវែងជ្រុងនិមួយៗនៃចតុកោណ។ ក្រលាផ្ទៃនេះមានតំលៃអតិបរមាក្នុងចំនោមចតុកោណទាំងអស់ដែលមានប្រវែងជ្រុងដូចគ្នា។
- ទ្រឹស្តីបទតូលេមីសំដែងផលគុណនៃរង្វាស់អង្កត់ទ្រូងទាំងពីរនៃចតុកោណចារឹកក្នុងរង្វង់ជាផលបូកនៃផលគុណជ្រុងឈម។
- ចំពោះចតុកោណប៉ោងមួយចំនួន អង្កត់ទ្រូងទាំងពីររួមគ្នាបង្កើតបានត្រីកោណចំនួនបួន។ ក្នុងចតុកោណចារឹកក្នុងរង្វង់ គូរឈមគ្នានៃត្រីកោណទាំងបួននេះគឺជាត្រីកោណដូចគ្នា។
- ប្រភេទចតុកោណចារឹកក្នុងរង្វង់រួមមានចតុកោណកែង ការ៉េ ចតុកោណព្នាយ ។ ចតុកោណខ្លែង (ចតុកោណមានរាងដូចខ្លែង) អាចជាចតុកោណចារឹករង្វង់នៅពេលវាមានមុំពីរជាមុំកែង។
- ផលបូកនៃរង្វាស់មុំឈមគ្នានៃចតុកោណចារឹកក្នុងរង្វង់មានតំលៃស្មើនឹង ១៨០០
រូបមន្តសំខាន់ៗចំពោះចតុកោណចារឹកក្នុងរង្វង់
[កែប្រែ]គេមានចតុកោណ ABCD ចារឹកក្នុងរង្វង់ កាំ R ។
- ផលគុណនៃគូរឈមនិមួយៗនៃអង្កត់ទ្រូងគឺមានតំលៃស្មើគ្នា។ ដូចបង្ហាញក្នុងរូប M ជាចំនុចប្រសព្វរវាងអង្កត់ទ្រូងទាំងពីរ និង នៃចតុកោណ នោះគេបាន
រូបមន្តនៃចតុកោណចារឹកក្នុងរង្វង់ | |
---|---|
ក្រលាផ្ទៃ | |
ក្រលាផ្ទៃ | |
រង្វាស់ជ្រុង | |
កន្លះបរិមាត្រ | |
អង្កត់ទ្រូង | |
កាំរង្វង់ |
សូមមើលផងដែរ
[កែប្រែ]- រូបមន្តប្រាម៉ាហ្គឹបតា (Brahmagupta's theorem) ចំពោះអង្កត់ទ្រូងកែងគ្នានៃចតុកោណចារឹកក្នុងរង្វង់