កប្ប
កប្បមាន ៤ យ៉ាងគឺ ៖ ១‑អាយុកប្ប ២‑អន្តរកប្ប ៣‑អសង្ខេយ្យកប្ប និង ៤‑មហាកប្ប ។
អាយុកប្ប
[កែប្រែ]សម័យណាដែលមនុស្សមានអាយុឡើងដល់ ១ អសង្ខេយ្យឆ្នាំ ឬថយចុះមករហូតដល់ ១០ ឆ្នាំ ជាអាយុក្ខ័យ កាន់យកតាមកេណ្ឌអាយុរបស់មនុស្សក្នុងសម័យកាលនោះជា «អាយុកប្ប» ។ ដូចក្នុងសម័យពុទ្ធកាល អាយុខ័យរបស់មនុស្សមានចំនួន ១០០ ឆ្នាំ រាប់ថា ១០០ ឆ្នាំ ជាអាយុកប្ប ។ ក្នុងបច្ចុប្បន្នកាលនេះ អាយុខ័យរបស់មនុស្សមាន ៧៥ ឆ្នាំ ចាត់ថា អាយុ ៧៥ ឆ្នាំនេះ ជាអាយុកប្ប ។
អន្តរកប្ប
[កែប្រែ]ពិធីរាប់អន្តរកប្បដូច្នេះគឺក្នុងសម័យដើមកប្បមនុស្សមានអាយុវែងរហូត ១ អសង្ខេយ្យឆ្នាំជាអាយុកប្ប រហូតថយចុះមកដល់ ១០ ឆ្នាំ ហើយក៏ឡើងទៅវិញរហូត ១ អសង្ខេយ្យឆ្នាំទៀត ហើយថយចុះមកដល់ ១០ ឆ្នាំវិញ ហើយឡើងពី ១០ ឆ្នាំ ទៅដល់ ១ អសង្ខេយ្យ ១ គូនេះហៅថា «១ អន្តរកប្ប» ។
អសង្ខេយ្យកប្ប
[កែប្រែ]ចំនួនអន្តរកប្បដូចពោលមកហើយ កាលគ្រប់ ៦៤ អន្តរកប្ប រាប់ជា «១ អសង្ខេយ្យកប្ប» ។
អាចារ្យខ្លះពោលថា ២០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យខ្លះទៀតពោលថា ៨០ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប អាចារ្យហោរាសាស្ត្របុរាណថា ១៤ អន្តរកប្ប ជា ១ អសង្ខេយ្យកប្ប ។
អសង្ខេយ្យកប្បមាន ៤ យ៉ាងគឺ ៖
១‑សំវដ្ដអសង្ខេយ្យកប្ប
២‑សំវដ្ដដ្ឋាយីអសង្ខេយ្យ
៣‑វិវដ្សអសង្ខេយ្យ
៤‑វិវដ្ដដ្ឋាយីអសង្ខេយ្យ ។
សំវដ្ដអសង្ខេយ្យកប្ប
[កែប្រែ]ខណៈដែលចក្រវាលមានចំនួន ១ សែនកោដិចក្រវាលកំពុងវិនាសហៅថា «សំវដ្ដអសង្ខេយ្យកប្ប» មានវចនត្ថៈថា «កប្បកំពុងវិនាសឈ្មោះថា សំវដ្ដៈ» ។
សំវដ្ដដ្ឋាយីអសង្ខេយ្យ
[កែប្រែ]ចក្រវាលដែលត្រូវវិនាសអស់ដោយមិនមានអ្វីសេសសល់ មានតែភាពទទេហៅថា «សំវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «ចក្រវាលដែលបានវិនាសទៅហើយ មានតែភាពវិនាសតាំងនៅហៅថា សំវដ្ដដ្ឋាយី» ។
វិវដ្ដអសង្ខេយ្យ
[កែប្រែ]កាលចក្រវាលត្រូវវិនាសអស់រលីងហើយ ក៏ផ្ដើមកកើតឡើងថ្មីហៅថា «វិវដ្ដអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលកើតឡើង ឬចម្រើនកើតឡើងតាមលំដាប់ហៅថា វិវដ្ដៈ» ។
វិវដ្ដដ្ឋាយីអសង្ខេយ្យ
[កែប្រែ]ចក្រវាលដែលផ្ដើមឡើងសាថ្មីនោះ បានតាំងនៅជាប្រក្រតី សែនកោដិចក្រវាល ផែនដី ភ្នំ ដើមឈើ មហាសមុទ្រ ស្ទឹង ព្រះអាទិត្យ ព្រះចន្ទ តារាផ្សេងៗ មនុស្ស សត្វ ក៏មានប្រាកដគ្រប់យ៉ាងហៅថា «វិវដ្ដដ្ឋាយីអសង្ខេយ្យ» មានវចនត្ថៈថា «កប្បដែលចម្រើនឡើងព្រមហើយ ដោយស្ថានទីផ្សេងៗ និងតាំងនៅជាប្រក្រតីហៅថា វិវដ្ដដ្ឋាយី» ។
មហាកប្ប
[កែប្រែ]ការរាប់ឲ្យគ្រប់ទាំង ៤ អសង្ខេយ្យកប្បដូចពោលមកនេះឯងស្មើនឹង «១ មហាកប្ប» ។
ប្រភេទនៃកប្ប
[កែប្រែ]កប្ប (kalpa) គឺកាលដ៏យូរអង្វែងតាមការត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ ។ កប្បចែកចេញជាពីរ គឺ សុញ្ញកប្ប និង អសុញ្ញកប្ប ។
សុញ្ញកប្ប
[កែប្រែ]គឺកប្បគ្មានព្រះពុទ្ធត្រាសដឹង ។ សុញ្ញកប្បមាន ៤ យ៉ាងគឺ ៖
- សុញ្ញមហាកប្ប បានដល់មហាកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
- សុញ្ញអសង្ខេយ្យ បានដល់សំវដ្ដអសង្ខេយ្យកប្ប
សំវដ្ដដ្ឋាយីអសង្ខេយ្យ វិវដ្ដអសង្ខេយ្យ
- សុញ្ញអន្តរកប្ប បានដល់អន្តរកប្បដែលមិនមានព្រះពុទ្ធត្រាស់ដឹង
- សុញ្ញអាយុកប្ប បានដល់ក្នុងរវាងមនុស្សមានអាយុវែងច្រើនជាងមួយសែនឆ្នាំឡើងទៅ និងតិចជាងមួយរយឆ្នាំចុះមក ។
តើសុញ្ញកប្បសំដៅដល់កប្បយ៉ាងណា ? ក្នុងអដ្ឋកថាបញ្ជាក់ច្បាស់ថា «ដែលឈ្មោះថា សុញ្ញកប្ប សំដៅដល់កប្បដែលមិនមានព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងស្ដេចចក្រពត្តិ កើតក្នុងកប្បនោះ» ។
អសុញ្ញកប្ប
[កែប្រែ]អសុញ្ញកប្ប មកពី អ + សុញ្ញ + កប្ប
អ = មិន ឬ គ្មាន
សុញ្ញ = សូន្យ
ដូចនេះអសុញ្ញកប្ប មានន័យថា កប្បមិនសូន្យ ឬ កប្បមានព្រះពុទ្ធ២៨អង្គព្រះពុទ្ធត្រាស់ដឹង។
អសុញ្ញកប្បមាន ៥ គឺ៖
សារកប្ប មានព្រះពុទ្ធត្រាស់ ១ អង្គ ។
មណ្ឌកប្ប មានព្រះពុទ្ធត្រាស់ ២ អង្គ ។
វរកប្ប មានព្រះពុទ្ធត្រាស់ ៣ អង្គ ។
សារមណ្ឌកប្ប មានព្រះពុទ្ធត្រាស់ ៤ អង្គ ។
ភទ្ទកប្ប មានព្រះពុទ្ធត្រាស់ ៥ អង្គ ។
អសុញ្ញកប្ប | ||||||
---|---|---|---|---|---|---|
ឈ្មោះកប្ប | ព្រះត្រាស់ដឹងក្នុងអសុញ្ញកប្ប | អាយុកាលនៃកប្បនីមួយៗ | អាយុកាលនៃអសុញ្ញកប្ប | |||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||
កប្ប | ||||||