មហាអំណាចកណ្ដាល
មហាអំណាចកណ្ដាល ឬអាចហៅបានថា សម្ព័ន្ធភាពត្រីភាគី[១] ឬ ចក្រភពកណ្ដាល[២] គឺជាសម្ព័ន្ធភាពមួយក្នុងចំណោមសម្ព័ន្ធភាពសំខាន់ពីរដែលបានប្រយុទ្ធប្រឆាំងគ្នានៅក្នុងសង្គ្រាមលោកលើកទី១។ សម្ព័ន្ធភាពនេះមានសមាជិកដូចជា៖ ចក្រភពអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ចក្រភពអូតូម៉ង់ និងព្រះរាជាណាចក្រប៊ុលការី។ រដ្ឋដែលនៅក្រោមអាណានិគមនៃមហាប្រទេសទាំងនេះក៏បានចូលរួមប្រយុទ្ធជាមួយភាគីមហាអំណាចកណ្តាលដែរដូចជា នូវែលគីនេអាល្លឺម៉ង់ និងអាហ្រ្វិកខាងកើតអាល្លឺម៉ង់ជាដើម រហូតដល់ដែនដីអាណានិគមទាំងនោះត្រូវបានវាយកាន់កាប់ដោយក្រុមសម្ព័ន្ធមិត្ត។
មហាអំណាចកណ្ដាល Mittelmächte (អាល្លឺម៉ង់) Központi hatalmak (ហុងគ្រី) İttifak Devletleri (តួកគី) Централни сили (ប៊ុលការី) | |||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៤–១៩១៨ | |||||||||||||||
មហាអំណាចកណ្ដាលគិតត្រឹមខែកញ្ញា ឆ្នាំ១៩១៥
| |||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមលោកលើកទី១ | ||||||||||||||
៧ តុលា ១៨៧៩ | |||||||||||||||
▪ បង្កើតឡើង | ២៨ មិថុនា ១៩១៤ | ||||||||||||||
២ សីហា ១៩១៤ | |||||||||||||||
| |||||||||||||||
▪ រំលាយ | ១១ វិច្ឆិកា ១៩១៨ | ||||||||||||||
|
អាល្លឺម៉ង់ និងអូទ្រីស-ហុងគ្រី បានចងសម្ពន្ធភាពជាមួយគ្នានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ១៨៧៩ ហើយក្រោយមកប្រទេសអ៊ីតាលី បានចូលរួមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៨២ បង្កើតបានជា"សម្ព័ន្ធត្រីភាគី" (Triple Alliance) ដែលមានទិសដៅការពារការគំរាមកំហែង ពីមហាអំណាចខាងក្រៅប៉ុណ្ណោះ។ នៅពេលសង្គ្រាមលោកលើកទី១ បានចាប់ផ្ដើម ក្នុងករណីទំនាស់ ដែលបង្កឡើងដោយប្រទេសអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ចង់អូសទាញអ៊ីតាលីឲ្យចូលរួមក្នុងសង្គ្រាម ប៉ុន្តែត្រូវបានបដិសេធដោយរដ្ឋាភិបាលអ៊ីតាលី ស្ដីពីការប្រកាសសង្គ្រាមរបស់ប្រទេសទាំងពីរខាងលើប្រឆាំងស៊ែប៊ី ដោយអ៊ីតាលីបានប្រកាសអព្យាក្រឹតភាពនៅក្នុងទំនាស់នេះ។ ក្រោយមកអ៊ីតាលី បានចូលរួមក្នុងសង្គ្រាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៥ ប៉ុន្តែបានចូលរួមខាងប្លុកសម្ព័ន្ធមិត្ត ប្រឆាំងនឹងចក្រភពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី ដែលជាដៃគូចាស់របស់ខ្លួនក្នុងសម្ព័ន្ធត្រីភាគី។
ក្រោយការផ្ទុះសង្គ្រាមនៅអឺរ៉ុប ក្នុងកំលុងខែសីហា ១៩១៤ ចក្រភពអូតូម៉ង់ បានចូលរួមក្នុងសង្គ្រាមនៅចុងខែតុលា ដោយប្រឆាំងនឹងចក្រភពរុស្ស៊ី ដែលជាលទ្ធផលនៅក្នុងការប្រកាសសង្គ្រាមដោយអនុសញ្ញាត្រីភាគី (Triple Entente) ។
បុលការី គឺជាប្រទេសចុងក្រោយ ដែលបានចូលរួមធ្វើសង្គ្រាមប្រឆាំងប្លុកសម្ព័ន្ធមិត្ត ដោយវាយប្រហារលើស៊ែប៊ី ជាមួយកងទ័ពអាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី នៅខែតុលា ឆ្នាំ១៩១៥ ដែលបណ្ដាលមកអំពីការអន់ចិត្តក្រោយបរាជ័យរបស់ខ្លួន នៅក្នុងសង្គ្រាមបាលកង់លើកទី២ជាមួយ ស៊ែប៊ី ក្រិច រ៉ូម៉ានី និង ចក្រភពអូតូម៉ង់
ឯកសារយោង
កែប្រែ- ↑ Hindenburg, Paul von (1920). Out of my life. London : Cassell. p. 113. https://archive.org/details/outofmylife00hinduoft.
- ↑ e.g. in Britain and the Olympic Games, 1908–1920 by Luke J. Harris p. 185
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |